
ហ៊ាង ម៉េងហ័ង្គ
HEANG MENGHORNG
អ្នកសម្របសម្រួលតាមផ្នែក
អំពី ហ៊ាង ម៉េងហ័ង្គ
ម៉េងហ័ង្គ គឺជាសមាជិកម្នាក់ដែលធ្វើឱ្យបេសកកម្មដំណើរការបាននៅតាមមូលដ្ឋាន។ តាំងពីឆ្នាំ២០២២មក គាត់ជាផ្នែកមួយនៃការបង្កើតផ្នែកឌីជីថលផ្សេងៗសម្រាប់ក្រុម គាត់ក៏ជាអ្នកសម្របសម្រួលដំណើរចុះមូលដ្ឋានរបស់ក្រុម អ៊ី-រ៉ូបូត ដោយធានាថាអ្នកស្ម័គ្រចិត្ត ឧបករណ៍ និងផែនការបង្រៀន ទៅដល់ទីកន្លែង និងទាន់ពេលវេលា។
គាត់ចូលចិត្តនៅពីក្រោយបេសកម្ម និងបំពេញផ្នែកចន្លោះនៃក្រុម។ ជាទូទៅគាត់តែងតែអង្គុយនៅខាងក្រោយឡានតាមផ្លូវទៅខេត្ត ហើយជាមនុស្សស្ងប់ស្ងាត់ជាជាងពិភាក្សាពេលប្រជុំនៅក្នុងក្រុម។ គាត់តែងតែគិតអំពីគំនិតអ្នកដទៃ និងការឲ្យតម្លៃទៅសមាជិកក្រុមមុនខ្លួនជាអ្វីដែលគាត់តែងតែធ្វើជានិច្ច។
ភាពច្បាស់លាស់ ត្រឹមត្រូវ និងសន្តិភាព ជាអ្វីដែលគាត់ប្រកាន់ខ្ជាប់។
ក្រៅពី អ៊ី-រ៉ូបូត សព្វថ្ងៃគាត់ជាកសិករវ័យក្មេងនៅខេត្តកំពង់ចាម និងជាអ្នកប្រឹក្សាដំណោះស្រាយឌីជីថលដល់ម្ចាស់អាជីវកម្មផងដែរ។
ហេតុអ្វីខ្ញុំស្ម័គ្រចិត្ត
ខ្ញុំមិនចាំបាច់ទៅឈរលើឆាកទេ បើក្មេងម្នាក់នៅជនបទមិនដឹងអ្វីសោះពីបច្ចេកវិទ្យា ហើយស្រាប់តែចេះចុចបើកកំព្យូរទ័រដោយខ្លួនឯង នោះរាប់ជាជោគជ័យសម្រាប់ខ្ញុំបាត់ទៅហើយ
រូបភាពអនុស្សាវរីយ៍
សមាជិកផ្សេងទៀតក្នុងក្រុម
ចង់ក្លាយជាផ្នែកមួយនៃរឿងរ៉ាវនេះមែនទេ?
ចូលរួមជាមួយក្រុមរបស់យើង ហើយជួយនាំបច្ចេកវិទ្យាទៅដល់ថ្នាក់រៀនបន្ទាប់



