Skip to content
សេវាកម្ម & បេសកកម្ម

សកម្មភាព និងការបណ្តុះបណ្តាលរបស់ អ៊ី-រ៉ូបូត

យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឥតគិតថ្លៃ សិក្ខាសាលាតម្រង់ទិស និងសកម្មភាពចុះបេសកកម្មអប់រំនៅតាមបណ្តាខេត្ត

  • ៥,០០០+សិស្សបានចូលរួម
  • ៣០+បេសកកម្ម
  • ១២+ខេត្ត
កម្មវិធីរបស់យើង

កម្មវិធីទាំងបួនរបស់យើង

កំពុងដំណើរការ

បេសកកម្មបច្ចុប្បន្ន

មិនទាន់មានបេសកកម្មកំពុងដំណើរការនៅពេលនេះទេ

ក្រុមយើងកំពុងរៀបចំបេសកកម្មបន្ទាប់។ ចង់ឱ្យ អ៊ី-រ៉ូបូត ទៅដល់សាលារបស់អ្នកមែនទេ? សូមទាក់ទងមកយើង

ទាក់ទងមកយើង
បេសកកម្មដែលបានសម្រេច

បេសកកម្មកន្លងមក

សាលាវិទ្យាល័យសោមធំ (ខេត្តរតនគិរី)
បានបញ្ចប់
២០២២ - ២០២៤
ខេត្តរតនគិរី

សាលាវិទ្យាល័យសោមធំ (ខេត្តរតនគិរី)

យើងរៀបចំសហការជាមួយសាលាជាច្រើនគម្រោង ក្នុងនោះមានទាំងគម្រោង ESTEM, One School One Robot និងពន្លកគំនិត។ ក្នុងនោះ យើងបានសហការជាមួយអង្គការតម្លាភាពកម្ពុជា, អង្គការ STEM Cambodia ស្ថានទូតប្រទេសអង់គ្លេស, ការបរិច្ចាគពីសប្បុរសជន ក៏ដូចជាការសហការពីខាងសាលាផ្ទាល់។ យើងមានបណ្ដុះបណ្ដាលលើ Robotics (Arduino), Canva, Scratch និងធ្វើកម្មវិធីសប្បុរសធម៌ផងដែរសម្រាប់បឋមសិក្សាសំ និងបឋមសិក្សាភូមិប៉ាដល​នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

៣០០+ នាក់មើលបេសកកម្ម
អង្គការឆ័ត្របៃតង
បានបញ្ចប់
២០២២ - ២០២៤
ស្រុកបាទី ខេត្តតាកែវ

អង្គការឆ័ត្របៃតង

យើងបានរៀបចំគម្រោងជាច្រើនជាមួយគ្នា សម្រាប់កុមារនៅស្រុកបាទី ខេត្តតាកែវ ក្រោមគម្រោងរបស់អង្គការផ្ទាល់។ យើងសម្រេចបាននូវវគ្គសិក្សា Robotics (Arduino), Canva, Scratch, Office 365 និងកម្មវិធី Typing ជាដើម

៤០+ នាក់/វគ្គមើលបេសកកម្ម
វិទ្យាល័យ អារញ្ញសាគរ និង បឋមសិក្សា ព្រៃដង្ហើម
បានបញ្ចប់
២០២៣ - ២០២៤
ខេត្តសៀមរាប

វិទ្យាល័យ អារញ្ញសាគរ និង បឋមសិក្សា ព្រៃដង្ហើម

យើងបានរៀបចំសិក្ខាសាលាតម្រង់ទិស រយៈពេល ២ ថ្ងៃ ហើយយើងក៏បន្តសហការរៀបចំកម្មវិធីបង្រៀនតាមប្រព័ន្ធ Online លើជំនាញ Scratch ដល់សិក្សានុសិស្សនៅទីនោះដូចគ្នា

១០០+ នាក់មើលបេសកកម្ម
សាលាចំណេះដឹងទូទៅបុរីវិជ្ជា
បានបញ្ចប់
២០២២ - ២០២៣
ក្រុងកំពង់ឆ្នាំង

សាលាចំណេះដឹងទូទៅបុរីវិជ្ជា

យើងបានរៀបចំវគ្គសិក្សាជាច្រើន ជាមួយសាលាចំណេះដឹងទូទៅបុរីវិជ្ជា នៅក្នុងក្រុងកំពង់ឆ្នាំង។ ក្នុងនោះមានទាំងការតាំងបង្ហាញស្នាដៃ និងការចែករំលែកបន្តពីសិស្សនៅទីនោះ

១៥០+ នាក់មើលបេសកកម្ម
វិទ្យាល័យសម្ដេចឪ, វិទ្យាល័យសម្ដេចហ៊ុនសែនកោះដាច់, វិទ្យាល័យផ្កាំ
បានបញ្ចប់
២០២២ - ២០២៣
រាជធានីភ្នំពេញ & ខេត្តនានា

វិទ្យាល័យសម្ដេចឪ, វិទ្យាល័យសម្ដេចហ៊ុនសែនកោះដាច់, វិទ្យាល័យផ្កាំ

យើងបានរៀបចំគម្រោង Robotics, Scratch, Canva ដាច់ដោយឡែកពីគ្នា ក្រោមជំនួយផ្សេងៗគ្នាពីស្ថាប័នជាច្រើន។ សិស្សសរុបអាចមានដល់ ៥០០ នាក់

៥០០+ នាក់មើលបេសកកម្ម
សាលាដូង (ភ្នំគិរីរម្យ) & សាលាបឋមសិក្សាត្រពាំងល្អក់
បានបញ្ចប់
២០២៣ - ២០២៤
ខេត្តកំពង់ស្ពឺ

សាលាដូង (ភ្នំគិរីរម្យ) & សាលាបឋមសិក្សាត្រពាំងល្អក់

យើងបានសហការជាមួយសាលាទាំងនេះ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ និងកម្មវិធីពន្លកគំនិត ដែលមានសិស្សចូលរួមប្រហែលជា ១៥០ នាក់សរុប ក្រោមគម្រោងជំនួយរបស់អង្គការតម្លាភាពកម្ពុជា

១៥០+ នាក់មើលបេសកកម្ម
STEM សម្រាប់យុវជន នៅខេត្តបាត់ដំបង
បានបញ្ចប់
២០២៣
ខេត្តបាត់ដំបង

STEM សម្រាប់យុវជន នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ យើងបាននាំកម្មវិធី STEM សម្រាប់យុវជន ទៅកាន់សិស្សវិទ្យាល័យនៅខេត្តបាត់ដំបង ដោយមានការតាំងបង្ហាញរ៉ូបូត វគ្គអនុវត្តលើកុំព្យូទ័រ និងសិក្ខាសាលាដែលសិស្សបានដំឡើងរថយន្តរ៉ូបូត Arduino ដោយខ្លួនឯង

៤០+ នាក់មើលបេសកកម្ម
STEM សម្រាប់យុវជន និងពន្លកគំនិត នៅខេត្តបន្ទាយមានជ័យ
បានបញ្ចប់
២០២៣
ខេត្តបន្ទាយមានជ័យ

STEM សម្រាប់យុវជន និងពន្លកគំនិត នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ យើងបាននាំកម្មវិធី STEM សម្រាប់យុវជន និងកម្មវិធីពន្លកគំនិត ទៅកាន់សិស្សវិទ្យាល័យនៅខេត្តបន្ទាយមានជ័យ ដោយមានពិព័រណ៍ STEM ដែលសិស្សបានបង្ហាញគម្រោងផ្ទាល់ខ្លួន វគ្គពន្លកគំនិតក្នុងថ្នាក់រៀន និងការណែនាំអនុវត្តផ្ទាល់លើកុំព្យូទ័រ

៣០+ នាក់មើលបេសកកម្ម
មូលនិធិ អ៊ី-រ៉ូបូត និងពន្លកគំនិត នៅខេត្តព្រះវិហារ
បានបញ្ចប់
២០២៤
ខេត្តព្រះវិហារ

មូលនិធិ អ៊ី-រ៉ូបូត និងពន្លកគំនិត នៅខេត្តព្រះវិហារ

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ យើងបាននាំកម្មវិធី មូលនិធិ អ៊ី-រ៉ូបូត និងកម្មវិធីពន្លកគំនិត ទៅកាន់សាលាបឋមសិក្សាត្រពាំងល្អក់ នៅខេត្តព្រះវិហារ ដោយមានល្បែងកម្សាន្ត និងសកម្មភាពសម្រាប់សិស្ស វគ្គពន្លកគំនិតក្នុងថ្នាក់រៀន ការចែកអំណោយដល់កុមារ និងការដាំដើមឈើជាមួយគ្នានៅក្នុងបរិវេណសាលា

៧០+ នាក់មើលបេសកកម្ម
ពន្លកគំនិត នៅខេត្តកំពត
បានបញ្ចប់
២០២៣
ខេត្តកំពត

ពន្លកគំនិត នៅខេត្តកំពត

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ យើងបាននាំកម្មវិធីពន្លកគំនិត ទៅកាន់ខេត្តកំពត ដោយចែករំលែករឿងរ៉ាវរបស់ អ៊ី-រ៉ូបូត ជាមួយយុវជននៅក្នុងជំរុំយុវជននៅជើងភ្នំបូកគោ ដោយមានការបង្ហាញនៅក្នុងសួន វគ្គសិក្ខាសាលាក្នុងបន្ទប់ និងល្បែងជាក្រុមនៅពេលល្ងាច

១០០+ នាក់មើលបេសកកម្ម

នាំ អ៊ី-រ៉ូបូត ទៅកាន់សាលារបស់អ្នក

យើងរៀបចំវគ្គសិក្សាឥតគិតថ្លៃនៅតាមសាលារៀនទូទាំងប្រទេស។ ប្រាប់យើងពីសាលារបស់អ្នក ហើយយើងនឹងរៀបចំបេសកកម្មបន្ទាប់ជាមួយគ្នា