
ង៉ែត សុផុន
NGET SOPHUN
My Role
អំពី ង៉ែត សុផុន
ខ្ញុំឈ្មោះ ង៉ែត សុភុន។ហើយបច្ចុប្បន្នខ្ញុំកំពុងបំពេញការងារជា Mobile Developer នៅធានាគារ កាណាឌីយ៉ា (CANADIA BANK)។ លើសពីនេះ ខ្ញុំក៏ជាសមាជិកម្នាក់របស់ E-Robot ផងដែរ។ ខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្ញុំ ព្រមទាំងរៀនសូត្របទពិសោធន៍ថ្មីៗពីអ្នកដទៃផងដែរ។
ហេតុអ្វីខ្ញុំស្ម័គ្រចិត្ត
ការចូលរួមស្ម័គ្រចិត្តនៅ E-Robot គឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំ ហើយវាមានអត្ថន័យច្រើនជាងការគ្រាន់តែចូលរួមក្នុងក្រុមមួយ។ វាជាឱកាសមួយសម្រាប់ខ្ញុំក្នុងការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្ញុំទៅកាន់អ្នកដទៃ ព្រមទាំងបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនឯងផងដែរ។ ខ្ញុំជឿថា ចំណេះដឹងកាន់តែមានតម្លៃ នៅពេលដែលយើងចេះចែករំលែកវាទៅកាន់អ្នកដទៃ។ ខ្ញុំចង់ក្លាយជាផ្នែកមួយដែលអាចជំរុញទឹកចិត្ត គាំទ្រ និងលើកទឹកចិត្តយុវជនឱ្យស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ស្វែងរកទេពកោសល្យ និងមានជំនឿលើអ្វីដែលពួកគេអាចសម្រេចបាន។ "ខ្ញុំប្រហែលជាមិនអាចផ្តល់អ្វីគ្រប់យ៉ាងដល់ពួកគេបានទេ ប៉ុន្តែខ្ញុំអាចចាប់ផ្តើមពីការផ្លាស់ប្តូរមនុស្សម្នាក់ តាមរយៈចំណេះដឹង សេចក្តីស្រឡាញ់ និងស្នាមញញឹមដែលខ្ញុំបានចែករំលែក។"
សមាជិកផ្សេងទៀតក្នុងក្រុម
ចង់ក្លាយជាផ្នែកមួយនៃរឿងរ៉ាវនេះមែនទេ?
ចូលរួមជាមួយក្រុមរបស់យើង ហើយជួយនាំបច្ចេកវិទ្យាទៅដល់ថ្នាក់រៀនបន្ទាប់

